Saturday, March 29, 2014

តើទេពធីតាទាំងអស់ មានព្រះនាមអ្វីខ្លះ?

ក្នុង​មួយ​ឆ្នាំ​ម្តង​តែង​តែ​មាន​ទេព​ធីតា​ចូល​មកផ្លាស់​វេន​គ្នា​ដើម្បី​ថែរ​ក្សា​គ្រប​គ្រង់​ដែន​ជម្ពូ​ទ្វីប​ឪ្យ​បាន
សុខ​ក្សេម​ក្សាន្ត​ហើយ​ត្រូវ​ដង្ហែរ​ទ្រ​ព្រះ​សិរ​សា​របស់​ព្រះ​បិតា​​ជុំ​វិញ​​ភ្នំ​ព្រះ​សុ​មេ​​រុ​​៦០​​នាទី​និង​​តម្កល់​ទុក​​ក្នុង​​មណ្ឌល​​ភ្នំ​​កៃ​លាស់​​គ្រប់​ៗព្រះ​អង្គ​​។មូល​​ហេតុ​ដែល​​ត្រូ​វ​ធ្វើ​​ដូច្នេះ​​ព្រោះ​ថាព្រះ​​សិរ​សា​​របស់​​កបិល​​មហា​​ព្រហ្ម​នេះ ប្រ​សិន​បើ​​ចោល​​នៅ​លើ​​ដីនឹង​ត្រូវ​​ឆេះ​​ផែន​ដី បើ​​ចោល​​ទៅ​ក្នុង​​មហា​សមុទ្រនឹង​ត្រូវ​​ស្ងូត​ហែង ប្រ​សិន​បើ​​ចោល​​ទៅ​លើអា​កាស​​នឹង​ត្រូវ​​ឆេះ​​ឋានទេវ​លោក​​ទាំង​មូល​​។ក្នុង​នោះ​ផងដែរទេពធីតារបស់​កបិលមហាព្រហ្មមាន​ចំនួន​៧ព្រះអង្គដែល​ត្រូវ​មក​ផ្លាស់​វេន​គ្នា​ព្រះ​នាម​ដូច​ជា​៖​
១.ព្រះ​​នាង​​ទុ​​ក្សា​​ទេ​​វី​​
២.​ព្រះ​នាង​​គោ​រះ​គះ​ទេ​វី​
៣.​ព្រះ​​នាង​រា​ក្ស​សា​ទេ​វី​
៤.​ព្រះ​​នាង​មណ្ឌា​ទេ​វី​
៥.​ព្រះ​នាង​កិ​រិ​ណី​ទេ​វី​
៦.​ព្រះ​​នាង​កិ​មិ​រា​ទេ​វី​
៧.​ព្រះ​នាង​មហោ​ទ​រា​ទេ​វី​។


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger