នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៤
សិស្សផ្នែកទំនាក់ទំនងសង្គមនិង
សារពត៏មានកែបនិងព្រះសីហនុ
បានជួបជុំគ្នាដើម្បីធ្វើការពិភាក្សា
គ្នាអំពីការការថតវីដេអូឯសារសំរាប់
សាខារបស់សាលាដុនបូស្កូទាំង
អស់នៅប្រទេសកម្ពុជា។ការចេញ
គម្រោងថតនេះ មានការជួយណែ
នាំពីអ្នកគ្រូណូអែមី ដែលគាត់ជាជនជាតិបារាំង ដោយគាត់បានបង្ហាញពីការទំនាក់ទំនងពត៏មាន
ដូចជាៈ ការសម្ភាសន៏ ពិនិត្យរាល់ពត៏មានដែលត្រូវសម្ភាសន៏ ដោយផ្ទាល់ ឬសរសេរជា Email ។
អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍។គាត់ក៏ធ្លាប់
ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជាការសែតនៅវិទ្យុ
រយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។បន្ទាប់ពីលាឈប់ការងារជាអ្នកការ
សែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ឥលូវនេះគាត់ជាអ្នកការសែតប្រចាំ
ទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំង របស់ក្រុមហ៊ុន TF1។នៅពេលដែលគាត់ធ្វើនៅទូរទស្សន៏
លើកដំបូង គេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជន(Researcher)។
ការងារជា អ្នកប្រមូលយកពត៌មានត្រូវមានទំនួលខុលត្រូវខ្លាំង និងមានជំនាញទំនាក់ទំនងទៅកាន់ មនុស្សទូទៅ មិនថាមនុស្សនោះមានឋានៈខ្ពស់ឬទាប បែបណានោះទេ ត្រូវតែធ្វើការទាក់ទងដើម្បី ប្រមូលយកពត៌មាន។ ដូច្នេះ អ្នកប្រមូលយកពត៌មានត្រូវមានសៀវភៅសម្រាប់កត់ចាប់ពី ២ទៅ៣
ក្បាល ព្រោះយើងត្រូវកត់ត្រានូវគ្រប់ពត៌មានដែលប្រជាជនផ្តល់ឲ្យទាំងអស់បន្ទាប់ទើបធ្វើការ ជ្រើសរើសយកតែពត៌មានណាដែលសំខាន់សំរាប់ផ្សព្វផ្សាយ។ តាមបទពិសោធន៍របស់អ្នកគ្រូ
ណូអេមី គាត់បាននិយាយថា ការងារជាអ្នកប្រមូលយកពត៌មាន ត្រូវតែមានភាអត់ធ្មត់ ។សិក្ខាសិ
លានេះពិតជាមានអត្ថប្រយោជន៏ណាស់សម្រាប់យើងទាំងអស់គ្នាជាសិស្សដើម្បីទុកជាបទពិសោធ
ក្នុងកាអនុវត្តន៏ ពេលចេញថតត្រូវត្រៀមលក្ខណៈទុកជាមុន។
0 comments:
Post a Comment