កែប, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅសាលា
បច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើការជ្រើស
រើសសិស្សដើម្បីឲ្យចូលមកសិក្សាក្នុងឆ្នាំសិក្សា
២០១៤។ដោយក្នុងនោះការដាក់ពាក្យនិង
សម្ភាសន៏ មានរយះពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែសីហានិងនៅថ្ងៃចុងក្រោយថ្ងៃទី
២២ និងធ្វើការប្រឡងបញ្ចប់នៃការជ្រើស
រើសសិស្សថ្មី។ថ្ងៃនេះជាថ្ងៃដំបូងដែលធ្វើការជ្រើរើសសិស្សថ្មី ដោយចាប់ពីព្រឹកម៉ោង ៨:០០ ដល់
២:០០នាទីនេះមានសិស្សប្រមាណ៩០-១០០នាក់ដែលមកដាក់ពាក្យ និងសម្ភាសន៏ទៅតាមមុខជំនាញដែលខ្លួនចង់សិក្សា។ការដាក់ពាក្យ និងសម្ភាសន៏នៅថ្ងៃនេះនឹងបញ្ចប់នៅម៉ោង ៣:៣៥
នាទីល្ងាច ហើយព្រឹត្តិការណ៏ប្រឡង នេះនិងបន្តនៅថ្ងៃស្អែកជាបន្តទៀត។នៅពេលខាងមុខនេះ
យើងនិងធ្វើការសរសេរអត្ថបទបន្តទៅទៀតដែលពាក់ព័ន្ធនិងការដាក់ពាក្យនេះ។
សកម្មភាពការដាក់ពាក្យ និងសម្ភាសន៏