Monday, January 20, 2014

សូមស្វាគមន៏ខេត្តកំពត

ខេត្តកំពត​( អក្សរឡាតាំង​: Kampot)​ ជា​ ខេត្​ត មួយ​ស្ថិត​នៅប៉ែក​ខាងត្បូង​នៃប្រទេស​កម្ពុជា​ មានចម្ងាយ​១៤៨គ.ម​ ពីទីក្រុង​ភ្នំពេញ​ មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹងស្រុ​ក​បរសេដ្​ឋ ​ខេត្តកំពង់ស្​ពឺ ខាងកើត​ជាប់នឹង​ស្រុកត្រាំកក់​ និង​ ស្រុកគីរីវង់ខេត្តតាកែវ​ ខាងត្បូង​ជាប់នឹង​ឈូងសមុទ្​រ ខាងលិចជាប់​នឹង​ស្រុកកំពង់សិលាខេត្តកោះកុង​ និង​ស្រុកព្រៃនប់ខេត្តព្រះសីហនុ​ ដូចគ្នាដែរ​ បន្ទាត់ឆ្នេរ​ដ៏វែង​ស្ថិតនៅលើ​ឈូងសមុទ្រថៃ​ទៅខាងត្បូង​ ខេត្តកំពត​មាន​ទីក្រុង​ឈ្មោះ​ក្រុងកំពត​។ កំពត​មាន​ប្រជាជន​៦២៧៨៨៤នាក់​និង​ប្រកប​ដោយស្រុក​និង​ក្រុងចំនួន​ប្រាំបី​ដែលបាន​ចែកទៅ​ជា​ឃុំ-សង្កាត់​៩២​ជាមួយ​និងភូមិ​សរុប​៤៧៧នាក់​។ ​ខេត្ត​កំពត​​មាន​​សំណង់​​ប្រវត្តិសាស្​រ្ត​ជាច្រើន​​ដូចជា​​ផ្ទះ​​ ផ្សារ​​លក់​ទំនិញ​ រោងភាពយន្​ត​ មន្ទីរពេទ្យ​​ជាដើម​​ សុទ្ធ​សឹង​​ជា​​ភស្ដុតាង​​បង្ហាញ​​ឱ្​យ​ឃើញ​ពី​​ការ​ចាប់​​អារម្មណ៍​​របស់​ពួក​​បារាំង​​ទៅ​លើ​​ទឹក​ដី​ខេត្​ត​មួយ​នេះ​​។​ហើយក៏​មាន​ភ្នំបូកគោ​ដែលជាទី​ចាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​គ្រប់ៗ​រូបផងដែរ​។ នៅ​លើនោះ​​ក៏មាន​កាស៊ីណូ ​និង​ មាន​ កន្លែងកម្សាន្​តជាច្រើន​ដូចជា​៖ វាលស្រែមួយរយទឹកធ្លាក់​ និង​អាចមើលទេសភាព​ មកខាងក្រោម​យ៉ាងស្រស់ស្អាត​ អាចចាប់​ពពកបាន​។-ល-។​ ទីក្រុង​ទូកមាស​បានតាំងទី​នៅ​ខេត្តកំពត​។


ព្រះរាជាណាចក្រកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិន រឺ ឧបទ្វីប​ឥណ្ឌូចិន​នៅ​អាស៊ីអាគ្នេយ៍។ ជាមួយ​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។
មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​ពិភព​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥% ។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។ រាជធានី​និង​ទីក្រុង​ធំ​បំផុត​គឺ​ភ្នំពេញ ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​នៃ​កម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម សីហមុនី ជា​ក្សត្រមួយ​អង្គ​ដែល​បាន​ជ្រើស​តាំង​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជា​ប្រមុខរដ្ឋ។ ប្រមុខ​រដ្ឋាភិបាល​គឺ ហ៊ុន សែន ដែល​លោក​ថ្មីៗ​នេះ​គឺ​ជា​មេ​ដឹកនាំ​ដែល​បម្រើ​ការ​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង​២៥ឆ្នាំ​ហើយ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" នៅ​ឆ្នាំ​៨០២​នៃ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែល​សម្គាល់​នូវ​ការ​ចាប់​ផ្ដើម​នៃ​អធិរាជាណាចក្រ​ខ្មែរ ដែល​បាន​រុងរឿង​អស់​រយៈពេល​ជាង​៦០០​ឆ្នាំ និង​អនុញ្ញាត​ឱ្យ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់​ត្រួតត្រា​ភាគ​ ច្រើន​នៃ​អាស៊ី​អាគ្នេយ៍ និង​ប្រមែ​ប្រមូល​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​ដ៏​ច្រើន​លើស​លប់។ ព្រះ​រាជាណាចក្រឥណ្ឌានីយកម្ម​នេះ​បាន​សាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ព្រហ្មញ្ញ​សាសនា ក្រោយ​មក​ព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អង្គរ​ទៅ​អយុធ្យា​ នៅ​សតវត្ស​ទី​១៥ កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់ ​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ១៩៥៣។
        រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងដែលមានដូចជាៈវិស័យទេសចរណ៏ វិស័យវប្បធម៏ វិស័យពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងមានវិស័យជាច្រើនទៀតផងដែរ។

Friday, January 17, 2014

របៀបដាក់ចំនួនអ្នកទស្សនានៅលើblogspot.com

ដើម្បី​ដាក់ចំនួន​អ្នកទស្សនា​នៅលើ​blogspot​យើងត្រូវ​៖ដំបូង​យើងត្រូវ​ចូល​
Google.com​ហើយវាយ​ពាក្យ​flag counter​វានិង​បង្ហាញនូវ​tool​ ជាច្រើន​យើង​
យកពាក្យ​flag counter-free​ counter-instant​ easy And fun​បន្ទាប់មក​យកពាក្​យ
Get your​ flag  Counter​ហើយបំពេញ​Email​របស់យើងហើយចុច​coutinue​
បន្ទាប់មកយើង​copy code​ដែលវាបង្ហាញ​យកទៅដាក់​នៅ​pag layout​ដែល​
ក្នុងនោះមាន​tool ​add a Gadget​ ហើយយកពាក្យ​  HTML​ javascript​ ហើយដាក់​code​ នោះទៅជាការ​
ការស្រេច​។

Monday, January 13, 2014

ការប្រឡងយកសញ្ញាប័ត្រសាលាបច្ចេកទេសជាន់ខ្ពស់(Don Bosco kep)

ការពីព្រឹកថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០១៤ នៅសាលាបច្ចេក
ទេសដុនបូស្កូនាបានធ្វើការប្រឡងយកសញ្ញាប័ត្រ សាលា បច្ចេកជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ដោយ មានការចូលរួមប្រឡងពីសិស្សផ្នែកដទៃៗទៀតដូចជា៖      សិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត័មាន សិស្សផ្នែកគ្រប់គ្រងការិយាលយ័
សិស្សផ្នែកអគ្គិសនី
សិស្សផ្នែកពត័មានវិទ្យាឆ្នាំទី១និងទី២។ការប្រឡងនេះចាប់
ផ្តើមនៅម៉ោង៨:០០នាទី ដែលមានរយះពេល២ម៉ោង សម្រាប់ ការប្រឡង ហើយវិញ្ញាសារប្រឡងមានដូចជា៖
វប្បធម៏ទូទៅ  ភាសាអង់គ្លេស គណិតវិទ្យា គំនូរល្បងប្រាជ្ញា។ការប្រឡងប្រព្រត្តឹទៅយ៉ាងរលូន
និងឆាប់រហ័សទៀតផង។វិញ្ញាសារត្រូវបានបញ្ចប់នៅរយះពេលម៉ោង១០:០០នាទី



Wednesday, January 1, 2014

My first Post

Hello, Everyone .
Welcome to Social Comm.
This is my test...


Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger