Monday, January 20, 2014

សូមស្វាគមន៏ខេត្តកំពត

ខេត្តកំពត​( អក្សរឡាតាំង​: Kampot)​ ជា​ ខេត្​ត មួយ​ស្ថិត​នៅប៉ែក​ខាងត្បូង​នៃប្រទេស​កម្ពុជា​ មានចម្ងាយ​១៤៨គ.ម​ ពីទីក្រុង​ភ្នំពេញ​ មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹងស្រុ​ក​បរសេដ្​ឋ ​ខេត្តកំពង់ស្​ពឺ ខាងកើត​ជាប់នឹង​ស្រុកត្រាំកក់​ និង​ ស្រុកគីរីវង់ខេត្តតាកែវ​ ខាងត្បូង​ជាប់នឹង​ឈូងសមុទ្​រ ខាងលិចជាប់​នឹង​ស្រុកកំពង់សិលាខេត្តកោះកុង​ និង​ស្រុកព្រៃនប់ខេត្តព្រះសីហនុ​ ដូចគ្នាដែរ​ បន្ទាត់ឆ្នេរ​ដ៏វែង​ស្ថិតនៅលើ​ឈូងសមុទ្រថៃ​ទៅខាងត្បូង​ ខេត្តកំពត​មាន​ទីក្រុង​ឈ្មោះ​ក្រុងកំពត​។ កំពត​មាន​ប្រជាជន​៦២៧៨៨៤នាក់​និង​ប្រកប​ដោយស្រុក​និង​ក្រុងចំនួន​ប្រាំបី​ដែលបាន​ចែកទៅ​ជា​ឃុំ-សង្កាត់​៩២​ជាមួយ​និងភូមិ​សរុប​៤៧៧នាក់​។ ​ខេត្ត​កំពត​​មាន​​សំណង់​​ប្រវត្តិសាស្​រ្ត​ជាច្រើន​​ដូចជា​​ផ្ទះ​​ ផ្សារ​​លក់​ទំនិញ​ រោងភាពយន្​ត​ មន្ទីរពេទ្យ​​ជាដើម​​ សុទ្ធ​សឹង​​ជា​​ភស្ដុតាង​​បង្ហាញ​​ឱ្​យ​ឃើញ​ពី​​ការ​ចាប់​​អារម្មណ៍​​របស់​ពួក​​បារាំង​​ទៅ​លើ​​ទឹក​ដី​ខេត្​ត​មួយ​នេះ​​។​ហើយក៏​មាន​ភ្នំបូកគោ​ដែលជាទី​ចាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​គ្រប់ៗ​រូបផងដែរ​។ នៅ​លើនោះ​​ក៏មាន​កាស៊ីណូ ​និង​ មាន​ កន្លែងកម្សាន្​តជាច្រើន​ដូចជា​៖ វាលស្រែមួយរយទឹកធ្លាក់​ និង​អាចមើលទេសភាព​ មកខាងក្រោម​យ៉ាងស្រស់ស្អាត​ អាចចាប់​ពពកបាន​។-ល-។​ ទីក្រុង​ទូកមាស​បានតាំងទី​នៅ​ខេត្តកំពត​។


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger