Monday, January 20, 2014

ព្រះរាជាណាចក្រកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិន រឺ ឧបទ្វីប​ឥណ្ឌូចិន​នៅ​អាស៊ីអាគ្នេយ៍។ ជាមួយ​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។
មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​ពិភព​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥% ។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។ រាជធានី​និង​ទីក្រុង​ធំ​បំផុត​គឺ​ភ្នំពេញ ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​នៃ​កម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម សីហមុនី ជា​ក្សត្រមួយ​អង្គ​ដែល​បាន​ជ្រើស​តាំង​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជា​ប្រមុខរដ្ឋ។ ប្រមុខ​រដ្ឋាភិបាល​គឺ ហ៊ុន សែន ដែល​លោក​ថ្មីៗ​នេះ​គឺ​ជា​មេ​ដឹកនាំ​ដែល​បម្រើ​ការ​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង​២៥ឆ្នាំ​ហើយ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" នៅ​ឆ្នាំ​៨០២​នៃ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែល​សម្គាល់​នូវ​ការ​ចាប់​ផ្ដើម​នៃ​អធិរាជាណាចក្រ​ខ្មែរ ដែល​បាន​រុងរឿង​អស់​រយៈពេល​ជាង​៦០០​ឆ្នាំ និង​អនុញ្ញាត​ឱ្យ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់​ត្រួតត្រា​ភាគ​ ច្រើន​នៃ​អាស៊ី​អាគ្នេយ៍ និង​ប្រមែ​ប្រមូល​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​ដ៏​ច្រើន​លើស​លប់។ ព្រះ​រាជាណាចក្រឥណ្ឌានីយកម្ម​នេះ​បាន​សាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ព្រហ្មញ្ញ​សាសនា ក្រោយ​មក​ព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អង្គរ​ទៅ​អយុធ្យា​ នៅ​សតវត្ស​ទី​១៥ កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់ ​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ១៩៥៣។
        រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងដែលមានដូចជាៈវិស័យទេសចរណ៏ វិស័យវប្បធម៏ វិស័យពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងមានវិស័យជាច្រើនទៀតផងដែរ។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger