Monday, March 24, 2014

មុនពេលចូលឆ្នាំថ្មីត្រូវត្រៀមអ្វីខ្លះ?

     ចំពោះ​មុន​ពេល​ចូល​ឆ្នាំថ្មី​ប្រជាជន​ទាំង​អស់​តែង​តែ​រៀប​
ចំ​​​សំអាត​​ផ្្ទះ​សំបែង​​​រែក​​​ទឹក​​​ដាក់​​​ពាង​​​រក​​អុស​​​ទុក​​​​​រក​​​ស្បៀង​​​អាហារ​​​​សំលៀក​​​បំពាក់​​​ថ្មីៗ​​​ជា​ដើម​​ ។
ដោយ​ឡែក​​ថ្ងៃ​​ចូល​​ឆ្នាំ​​មក​​ដល់​​គេ​​រៀប​​ចំ​គ្រឿង​​សក្ការៈ​​បូជា​​សំរាប់​​ទទួល​​ទេវតា​​ថ្មី​​រួមមានៈ​ បាយ​​សី​​មួយ​​គូ​ ស្លា​​ធម៌​​១​​គូ​ ធូប​​៥​ ទៀន​​៥​ ទឹកអប់​​១​​គូ​ ផ្កា​​ភ្ញី​ លាជ ​ទឹក​​មួយ​​ផ្តិល​ និង​​ភេសះ​ជ្ជ​ ​នំ​ណែក​ ផ្លែ​​ឈើ​​គ្រប់​​មុខ​​។​ចំនែក​​ផ្្ទះ​សំបែង​​គេ​​តុប​តែង​​រំ​លេច​​ដោយ​​អំពូល​​ខ្សែ​​តូចៗ​​ចំរុះ​​ពណ៌​រឺ​​ចង្កៀង​​គោម​ គ្រប់​​ពណ៌​​សំរាប់​​ទទួល​​ទេព្តា​​ថ្មី​។​​លុះ​​ដល់​​វេលា​​កំណត់​​ ទេព្តា​ថ្មី​​ចុះ​​មក​​ហើយ​​គេ​​នាំ​​កូន​​ចៅ​​អង្គុយ​​ជុំ​​គ្នា​នៅ​​ជិត​​កន្លែង​​រៀប​​គ្រឿង​​សក្ការៈ​​នោះ​ ហើយ​​អុជ​​ទៀន​ ធូប​​បាញ់​​ទឹក​អប់​ បន់​​ស្រន់​​សុំ​​សេចក្តី​សុខ​​ចំរើន​​គ្រប់​​ប្រការ​​ពី​ទេព្តា​​ថ្មី​ ។​ចំពោះ​​គ្រឿង​​សក្ការៈ​ ​និង​​ក្រយា​​ស្ងោយ​​ដាក់​​ថ្វាយ​​ទេព្តា​នោះ​​គេ​​និយម​​តំរូវ​​តាម​​ចិត្ត​ទេព្តា​​ដែល​​នឹង​​ត្រូវ​​ចុះ​​ក្នុង​​ឆ្នាំ​នីមួយៗ​​។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger