ខ្សែភាពយន្តភាគថៃក៏ដូចជាខ្សែភាពយន្តភាគដទៃគឺជាខ្សែភាពយន្តដែលបានផលិតឡើងក្នុងគោលបំ
ណងអប់រំឲ្យមនុស្សទាំងអស់ព្យាយាមគោរពនិងថែរក្សានូវតម្លៃរបស់មនុស្សម្នាក់ៗតាមរយ:កាយវិកា
ឬការដេក ដើរ ឈរ អង្គុយ ព្រមទាំងអ្វីដែលជាសម្បត្តិរបស់មនុស្សម្នាក់ៗផងដែរ។ដូចជារឿងថៃ Teacher's Diary របស់ផលិតកម្ម GTH រឿងនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់
លោកគ្រូ អ្នកគ្រូម្នាក់ ក្នុងការអប់រំផ្តល់ចំនេះដឹងទៅដល់មនុស្សគ្រប់គ្នា។ការព្យាយាមដើម្បីបង្រៀន
នេះទោះបីស្ថិតនៅក្នុងទម្រង់បែបណា ក៏លោកគ្រូ អ្នកគ្រូខិតខំបង្រៀនដើម្បីឲ្យសិស្សទាំងអស់
ទទួលបានចំនេះដឹង និងកា្លយជាសសរទ្រូងនៃប្រទេសជាតិ។រឿង Teacher's Diaryវាបានផ្តើមឡើង
តាមរយ:អ្នកគ្រូ អាន(Ann) និងលោកគ្រូ សង(Song) ដោយពួកគេត្រូវបានចាត់តាំងទៅបង្រៀននៅ
សាលាជនបទដូចគ្នាប៉ុន្តែវាមានភាពដាច់ដោយឡែកពីគ្នា គឺមួយឆ្នាំម្នាក់ដើម្បីបង្រៀន។អ្នកគ្រូ អាន(Ann) ព្យាយាមបំផុសគំនិតសរសេរនៅលើសៀវភៅកំណត់ហេតុរាល់អ្វីដែលអ្នកគ្រូបានជួប
ប្រទះដូចជាការរស់ ការហូបចុកជាដើម។

0 comments:
Post a Comment