Saturday, February 21, 2015

សិលាស្តីអំពីរបៀបដាក់ប្រវត្តិរូបសង្ខេប(CV)និងត្រៀមខ្លួនធ្វើជាបុគ្គលិកនៅសាលាDon Bosco Kep

នៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៥សាលា
បច្ចេកទេស ដុន បូស្កូខេត្តកែបបានរៀបចំ
កម្មវិធីសិក្សាសិលាស្តីអំពីរបៀបដាក់ប្រវត្តិ
រូបសង្ខេប(CV)និងត្រៀម ខ្លួនធ្វើជាបុគ្គលិក
សម្រាប់សិស្សឆ្នាំទី២ដោយតម្រូវឱ្យសិស្សឆ្នាំ
ទី២ទាំងអស់ចូលរួមហើយក៏ មានការចូលរួមពី
សំណាក់លោកសុខចន្ធីដែលគាត់ជាប្រធាន
មជ្ឃមណ្ឌលទីភ្នាក់ងារជាតិមុខរបរ និងការងារ។កម្មវិធីនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីហើយ
បញ្ជាប់នៅម៉ោង១១៖៣០នាទី។សាលាបច្ចេកទេសដុនបូស្កូខេត្តកែបរៀបចំកម្មវិធីនេះឡើងគឺមាន
គោលបំណងពង្រឹងសមត្ថភាពជាហ្វឹកហាត់ចំណេះដឹងដល់សិស្សឆ្នាំទី២ដោយពួកគាត់ត្រៀមខ្លួន
ខ្លួននិងចេញទៅបំពេញការងារនៅទីក្រុងភ្នំពេញក៏ដូចជាតាមស្ថាបន័ផ្សេងៗ។លោកមានប្រសាស

ន៏យ៉ាងច្រើនពាក់ពន្ធ័ទៅក៏ដូចនិងរបៀបនៃការដាក់ពាក្យសម្ភាសន៏ការងារថាយើងត្រូវធ្វើដូចម្តេច


ដើម្បីឲ្យការដាក់ពាក្យសម្ភាសន៏ការងារឲ្យបានល្អ។និងត្រៀមខ្លួនមុននិងចូលទៅធ្វើការថាយើង

ត្រូវត្រៀមខ្លួនដូចម្តេចដើម្បីក្លាយជាបុគ្គលិកល្អនិងបានចែករំលែកបទពិសោធន៏យ៉ាងច្រើនទៅដល់

សិស្សានុសិស្សក៏ដូចជានិស្សិត។ក្នុងនោះកម្មវិធីនោះផងដែរក៏មានការឆ្លើយសំណួរយករង្វាន់យ៉ាង

ច្រើនពីសំណាក់លោកប្រធានមជ្ឃមណ្ឌលទីភ្នាក់ងារជាតិ និងមុខរបរ។កម្មវិធីនេះប្រព្រឹត្តិទៅយ៉ាង

រលូននិងមានភាពសប្បាយរីករាយយ៉ាងខ្លាំងទាំងសិស្សនិស្សិតក៏ដូចជាលោកគ្រូអ្នកគ្រូព្រម

ទាំងបុគ្គលិកមជ្ឃមណ្ឌលទីភ្នាក់ងារជាតិ និងមុខរបរ។






 


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger