កាលពីថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០១៤ នៅខេត្ត
កែបបានប្រារព្ធពិធី " អបអរសារទ ទិវាបរិស្ថាន
ជាតិ និងអន្តរជាតិ ០៥ មិថុនា ២០១៤" ក្រោម
ប្រធានបទ "រួមគ្នាទប់ស្កាត់កំណើន កម្ពស់នីវ៉ូ
ទឹកសមុទ្រ" ដោយក្រោមអធិបតីភាពឯកឧត្តម
បណ្ឌិត សាប៊ូ អូហ្សាណូ ជារដ្ឋលេខាធិការ
ក្រសួងបរិស្ថានខេត្តកែប និងមានការចូលរួម
ពីសំណាក់ឯកឧត្តម កែន សត្ថា និងអនុរដ្ឋ
លេខាធិការ រួមទាំងសិស្សានុសិស្ស និងសិស្សនិស្សិត ប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០នាក់
ដោយជាកិច្ចបើកកម្មវិធីនេះលោក គង់ សុផល មន្ទីរប្រធានខេត្តកែបបានថ្លែងសុរន្ទកថាស្តីអំពី
ទិវាបរិស្ថានជាតិ និងអន្តរជាតិ បញ្ហាកំណើននីវ៉ូទឹកសមុទ្រផងដែរ។ ដែលជាកិច្ចបន្ទាប់មកទៀត
លោកជំទាវ មាស ម៉ូរិន ជាអនុរដ្ឋលេខាធិកា បានអានសារលិខិតរបស់រាជដ្ឋាភិបាលដែលស្តីអំពី
ទិវាបរិស្ថានជាតិ និងអន្តរជាតិ បញ្ហាកំណើននីវ៉ូទឹកសមុទ្រ បញ្ហាផ្ទះកញ្ជាក់និងបញ្ហាជាច្រើនទៀត។
បន្ទាប់មកទៀតលោក តឹក សុវណ្ណារ៉ាដែលលោកជាអង្គការមិនមែនរដ្ឋាភិបាល ដោយលោកក៏បាន
លើកយកបញ្ហា កំណើនទឹកសមុទ្រ អាកាសធាតុ ទឹកជំនន់ និងបានបកស្រាយប្រធានបទ"រួមគ្នា
ដើម្បីទប់ស្កាត់កំណើនកម្ពស់ទឹកសមុទ្រ" បន្ទាប់ពីលោក តឹក សុវណ្ណារ៉ាបានបកស្រាយពីបញ្ហាទាំង
អស់នេះចប់នោះ លោកឯកឧត្តម កែន សត្ថា អភិបាលខេត្តកែបបានថ្លែងសុរន្ទកថា អំពីទិវា បរិស្ថាន
ជាតិ និងអន្តរជាតិ បញ្ហាកំណើនទឹកសមុទ្រ កំណើនភ្ញៀវទេសចរណ៏ដែលមកទស្សនាខេត្តកែប
កាលពេលកន្លងទៅ និងបញ្ហាជាច្រើនទៀតដើម្បីពិភាក្សានៅក្នុងអង្គពិធីនេះ។បន្ទាប់មកទៀត
លោកឯកឧត្តមបណ្ឌិត សាប៊ូ អូហ្សាណូ ជារដ្ឋលេខាធិកាក្រសួងបរិស្ថានក៏បានឡើងថ្លែងសុរន្ទកថា
ស្តីអំពីទិវាបរិស្ថានជាតិ និងអន្តរជាតិនិងលើកយកបញ្ហាជាច្រើនដើម្បីដោះស្រាយនៅក្នុងពេលនោះ
ផងដែរ។ក្រោយកមកក៏មានកម្មវិធីសំណូរ ចម្លើយដើម្បីសួរទៅដល់សិស្សនិស្សិត ប្រជាពលរដ្ឋ និង
កម្មវីធីចុងក្រោយក៏មានការប្រគល់លិខិតសសើរដល់លោក តឹក សុវណ្ណារ៉ានិងបានផ្តល់ជួនធុងដាក់
សម្រាមចំនួន២០ធុងព្រមទាំងសម្ភារះមួយចំនួនទៀតផងដែរ។ជាកិច្ចចុងក្រោយនៃកម្មវិធីនេះលោក
ឯកឧត្តម កែន សត្ថា បានធ្វើការដាំដើមឈើរួមទាំងប្រជាពលរដ្ឋនៅទីនោះផងដែរ។កម្មវិធីនេះបាន
បញ្ជប់នៅវាលាម៉ោង១០:០០ព្រឹក។
0 comments:
Post a Comment