ផ្លែឈើវាមានសារះខ្លាំងណាស់សម្រាប់សុខភាពនិងរូបរាង
កាយ។ចំពោះផ្លែឈើវាមានអត្ថប្រយោជន៏ទៅតាមប្រភេទ
នៃរបស់វាពេលខ្លះអាចទ្រទ្រង់សុខភាព សម្រស់ ស្បែក
សសៃសក់ ស្បែកដងខ្លួន និងមានច្រើនប្រភេទទៀតសម្រាប់
ជួយដល់សុខភាព។លើសពីនេះទៅទៀតផ្លែឈើអាចជួយ
ការរំលាយចំណីអាហារដែលនៅក្នុងក្រពះផងដែរ សម្រាប់
ការទទួលទានផ្លែឈើ អាចជួយកាត់បន្ថយការបង្កាជម្ងី
បេះដូង សរសៃឈាម និងជម្ងឺមហារីកមួយចំនួន ដូចជាមហារីកមាត់ បំពង់ក បំពង់អាហារ ក្រពះ ពោះវៀន មហារីកសួតជាដើម។ម្យ៉ាងទៀត ដោយសារនៅក្នុងផ្លែឈើ និងបន្លែ មានកម្រិតអត្រាជាតិខ្លាញ់ និងថាមពលកាឡូរីទាបអ្នកដែលបរិភោគវាបានគ្រប់ គ្រាន់ មិនសូវមានជម្ងឺធាត់លើសគីឡូ និងជម្ងឺទឹកនោមផ្អែមឡើយ។ ហើយថែមទាំងអាចបញ្ចៀសបាន នូវផលប៉ះពាល់នៃជម្ងឺទាំងនោះទៀតផង។ហេតុដូច្នេះហើយយើងទាំងអស់គ្នាគួរតែទទួលទានផ្លែឈើឲ្យបានច្រើនដើម្បីទទួលបានសុខភាពល្អនិងសម្រស់ស្បែកស្អាត។
0 comments:
Post a Comment