ជារៀងរាល់ថ្ងៃការប្រើប្រាស់និងការចាយវាយលុយគឺវាមាន
សារះសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្មាក់ៗ។ការចាយ
លុយនៅពេលបច្ចុប្បន្ននេះមានភាពទូលំទូលាយខ្លាំងណាស់
មានមនុស្សភាគច្រើនចង់ធ្វើការគ្រប់គ្រងលុយឲ្យបានល្អក្នុង
គោលបំណងដើម្បីធ្វើអ្វីមួយឬសម្រេចនូវអ្វីមួយដែលខ្លួនបាន
បង់ទុក។ប៉ុន្តែភាគច្រើននៃការគ្រប់គ្រងលុុយនេះគឺវាគ្មាន
ប្រសិទ្ធិភាពនោះទេ ពេលខ្លះមានភាពធ្វេសប្រហែស ជួនកាល
មានលុយច្រើននៅក្នុងហៅប៉ោវតែងតែចង់បានអ្វីដែលថ្មីៗល្អៗ។
ដូច្នេះហើយមនុស្សម្មាក់ៗប្រាកដជាមិនទាន់ដឹងនូវគន្លឹះនៃ
ការគ្រប់គ្រងលុយនោះទេ ហេតុដូច្នេះខ្ញុំបាទមានគន្លឹះបន្តិច
បន្តួចក្នុងការចែករំលែកទុកជាបទពិសោធន៏ក្នុងការគ្រប់គ្រងលុយ
ខាងក្រោមនេះគឺជាគន្លឹះសម្រាប់ការគ្រប់គ្រងលុយប៉ុន្តែអាស្រ័យទៅលើការព្យាយាមក្នុងការគ្រប់
គ្រងផងដែរ។វាមាន៧ចំនុចដូចជា៖
១.កត់ត្រារាល់ការចំនាយទាំងអស់
២.គ្រប់គ្រងរាល់ការចំនាយ
៣.បែងចែកស្រោមសំបុត្រប្រាក់ចំនូលប្រាក់ចំនាយ
៤.ត្រូវសរសេរអំពីគម្រោងក្នុងការសន្សំ
៥.ផ្ញើរលុយក្នុងធនាគារដើម្បីធានាក្នុងការគ្រប់គ្រង
៦.រក្សាលុយរបស់អ្នកឲ្យនៅក្នងកាបូបជានិច្ច
៧.ត្រូវកំណត់សម្រាប់ឲ្យច្បាស់លាស់នូវអ្វីដែលមាន
សារះសំខាន់សម្រាប់ការចំនាយក្នងការរស់នៅ។
0 comments:
Post a Comment